ឯកឧត្តម ថោង ខុន៖ ជនបរទេស ៧០ភាគរយ នឹងធ្វើដំណើរមកកម្ពុជា ដើម្បីរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី៧ នៅតំបន់អង្គរ
- January 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ជនបរទេស៧០% នឹងហោះមកពីប្រទេសផ្ទាល់ខ្លួនរបស់ពួកគេចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ នាចុងខែមករា ខាងមុខនេះ។

ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ ចែកចេញជា ៨ប្រភេទ មាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ ០៨គីឡូម៉ែត្រ និងការដើរបែប Nordic និងការដើរកម្សាន្តចម្ងាយ ១៨គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដែលរំពឹងថានឹងទាក់ទាញអ្នកចូលរួមរត់រាប់ពាន់នាក់ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






