ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ត្រូវបានស្នងការរាជធានីភ្នំពេញ ហៅមកអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីឃើញវីដេអូទំនាស់ឌឺដងគ្នាតាមបណ្ដាញសង្គម

    BY Khmernote Media January 9, 2024
    សិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ត្រូវបានស្នងការរាជធានីភ្នំពេញ ហៅមកអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីឃើញវីដេអូទំនាស់ឌឺដងគ្នាតាមបណ្ដាញសង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការរាជធានីភ្នំពេញ បានហៅសិស្សទាំងពីរភាគីនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ក្រោយឃើញវីដេអូទំនាស់របស់សិស្សស្រីទាំងសងខាងនេះឌឺដងដាក់គ្នាតាមហ្វេសប៊ុក។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ នៅលើបណ្ដាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយ ពាក់ព័ន្ធករណីខាងលើ បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី លោកស្រីនាយិការរងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ ហើយឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ក្រោយមកក៏មានការផុសវីដេអូទំនាស់របស់សិស្សស្រី នេះនៅលើបណ្តាញសង្គម ដោយទំនាស់នោះមកពីបញ្ហានិយាយឌឺដងគ្នាតាមហ្វេសប៊ុក។

    បន្ទាប់មកទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធទាំងអស់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៣០នាទី។ ក្នុងនោះដោយមានការសំណូមពរភាគីទាំងពីរគឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្ក សម្រេចមិនធ្វើការប្តឹងផ្តល់ ដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រីមិនបង្ករបួសសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជន សមត្ថកិច្ចបានសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យធ្វើការអប់រំត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay