PR

ទឹកក្រូចអាយស៍ IZE មួយដបប្តូរយកឡាន ១គ្រឿង

BY
Naren
January 10, 2024

(ភ្នំពេញ)៖ សំណាងដើមឆ្នាំពិតៗជូនដល់ប្អូនស្រីនៅខេត្តព្រៃវែង! ទិញទឹកក្រូចអាយស៍ IZE កូឡា ១ដប បំបាត់ភាពស្រេចទឹក តែចុងក្រោយប្រែជាការផ្តល់សំណាងឱ្យខ្លួនឯងទៅវិញជាមួយរថយន្តថ្មីទំនើប Toyota Raize ស៊េរីថ្មី។

ប្អូនស្រីដែលជាអតិថិជនមហាសំណាង មានឈ្មោះ ធឿន យ៉ា រស់នៅ ភូមិជីរោង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំមិននឹកស្មានថាខ្លួនឈ្នះរង្វាន់ធំរថយន្តថ្មីសន្លាងពីទឹកក្រូចអាយស៍ IZE បែបនេះសោះ។
និយាយទៅ ខ្ញុំបានទៅទិញទឹកក្រូចអាយស៍ IZE កូឡា ពីតូបចាប់ហួយនៅជិតផ្ទះ តែមួយដបប៉ុណ្ណោះ ហើយដល់ផ្ទះបើកគំរបទៅស្រាប់តែឈ្នះរថយន្តសេរ៊ីថ្មី TOYOTA RAIZE ពិតៗពីអាយស៍ IZE ធ្វើឱ្យខ្ញុំសប្បាយអររកពាក្យអ្វីនិយាយមិនត្រូវ។»

ចំណែកឯក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពេលទទួលដំណឹងថាមានអតិថិជនឈ្នះរង្វាន់រថយន្តពីទឹកក្រូចអាយស៍ IZE មិនបង្អង់យូរ ក៏បានរៀបចំក្បួនដង្ហែដឹករង្វាន់ឡានខ្នាតធំ ពីភ្នំពេញ ឆ្លងស្ពានអ្នកលឿង ចូលទឹកដីខេត្តព្រៃវែង យ៉ាងគគ្រឹកគគ្រេង មានទាំងតុក្កតា Yeti និងក្រុមប្រគំភ្លេង ទាក់ទាញពុកម៉ែបងប្អូន កុមារាកុមារី អ្នកស្រុកអ្នកភូមិ មកអបអរសាទរឡើងហឹកហាក់តែម្តង ធ្វើឱ្យស្រីស្អាតយើងដែលជាអតិថិជនមហាសំណាងរបស់ ទឹកក្រូចអាយស៍ IZE និងក្រុមគ្រួសាររំភើបញញឹមបិទមាត់មិនជិតតែម្តង។

តោះ! ទៅទិញទឹកក្រូចអាយស៍ IZE នៅជិតផ្ទះឥលូវនេះ ក្រែងបានរថយន្តទាន់សម័យថ្មីសន្លាង Toyota Raize​ ជិះក្នុងឆ្នាំថ្មីនេះ!

ទឹកក្រូចអាយស៍ IZE មានរង្វាន់ច្រើនរួមមាន៖ រង្វាន់ ១ដុល្លារ ដល់ ១ពាន់ដុល្លារ ជាពិសេសរង្វាន់រថយន្តថ្មីសន្លាង Toyota Raize ស៊េរីថ្មី ច្រើនរង្វាន់កំពុងរង់ចាំអ្នក។

IZE WHAT THE FUN!

Share This Post: