ខឹងពេករឿងផឹកស៊ីចាក់ធុងបាស់ខ្លាំងៗ បុរសម្នាក់ប្រេីអាវុធមានរាងដូចទូរស័ព្ទដៃគម្រាមអ្នកដទៃ ចុងក្រោយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
- January 12, 2024
ខេត្តបាត់ដំបង៖ យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានបញ្ជូនជនសង័្សយម្នាក់ឈ្មោះ សា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីង
តាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបានប្រេីប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហេីយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់ទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។
-*សម្ភារៈដកហូត៖ -កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។
-គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់
-មួកសុវត្ថិភាព ចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ ពណ៍មាសចំនួន០១គ្រឿង
-ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន០១
-ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ17-3550 មិនស្គាល់សេរីនិងឆ្នាំ ចំនួន០១គ្រឿង។
សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡេីងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនេីប ហេីយនៅពេលកាន់ប្រេីប្រាស់ មិនងាយដឹងថា ជាអាវុធ នោះទេលុះត្រាតែផ្តេីមធ្វេីសកម្មភាពទេីប ដឹងថា វាជាអាវុធ អាចបាញ់ប្រហារបាន។ ពេលនេះជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសា លាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហេីយ៕ (រូបភាពនគរបាលក្រុងបាត់ដំបង) By kosal!
- Share This Post: