PR

បងប្អូនខេត្តកំពង់ចាមណាត់គ្នាមកជួបជាមួយ IDOL យើងទាំងអស់គ្នាក្នុងមហាព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT និង WURKZ «សេនាគុនខ្មែរយ័ន្ត៨ទិស»!

BY
Naren
January 12, 2024

(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា​ ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ នៅចុងសប្តាហ៍ថ្ងៃទី១៣ និង១៤ ខែមករា ឆ្នាំ២០២៤ នេះ នឹងរៀបធំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី១៣ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៤ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅ ភូមិបាណា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងមានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន ដែលសន្យានឹងធ្វើឱ្យុឆាក WURKZ TOUR CONCERT កក្រើកតែម្តង។

លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិចំនួន ៤គូ និងគូប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ចំនួន ៣គូ។

ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: