អន្តរជាតិ

យន្តហោះមួយគ្រឿងបានធ្លាក់នៅប្រទេសថៃនិងបណ្តាលឲ្យមានមនុស្សម្នាក់បាត់បង់ជីវិត

BY
Pheakdey
January 13, 2024

ថៃ៖ យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសថៃ និងបានបណ្តាលឲ្យអ្នកដំណើរបរទេសម្នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី១៣ ខែមករានេះ។ ហេតុការណ៍គ្រោះថ្នាក់ជាក់ស្តែងបានកើតឡើងកាលពីម៉ោង ៨ និង ៣០នាទីព្រឹកមិញនេះ នៅក្នុងខេត្ត Chon Buri ភាគខាងលិចប្រទេសថៃ។

រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុបច្ចេកទេសដែលធ្វើឲ្យយន្តហោះត្រូវធ្លាក់នោះទេ ខណៈអាជ្ញាធរថៃអាចប្រាប់ឲ្យដឹងត្រឹមថា យន្តហោះបានធ្លាក់ទៅកាន់ទីវាលមួយកន្លែងតែឯង ដោយមិនបានបុកជាអ្វីនោះទេក្រោយព្យាយាមធ្វើការចុះចត។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ ក៏នៅមានអ្នកដំណើរបរទេសម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់ និងរងរបួសនេះនៅមិនទាន់មានគេស្គាល់ច្បាស់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: