ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី

    BY Khmernote Media January 15, 2024
    ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះថា ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី ។

    សូមបញ្ជាក់ជូនថា ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន០៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។

    តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay