ព័ត៌មានជាតិ

រដ្ឋបាលជលផល ប្រកាសផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា

BY
Khmernote Media
January 15, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជ និងពងកូន។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពជលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ឬប្លាធូ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង “ប្លាធូ” តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ ទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព ៕

ប្រភព៖ BTV Cambodia

Share This Post: