ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បណ្ដេញនាយទាហាន ២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារពាក់ព័ន្ធសារធាតុខុសច្បាប់

BY
Khmernote Media
January 17, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ​ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បានចេញសេចក្តីសម្រេច លុបឈ្មោះ នាយទាហាន ០២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម​ ​នាយ​ឧត្ត​មសេនីយ៍​ ទៀ ​សីហា បានសម្រេច លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក

២-វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

មូលហេតុ៖ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: