អន្តរជាតិ

រោងចក្រផលិតកាំជ្រួចធំមួយនៅថៃបានផ្ទុះនិងបណ្តាលឲ្យមនុស្ស ២៣នាក់បាត់បង់ជីវិត

BY
Pheakdey
January 18, 2024

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ២៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ​។ រោងចក្រដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅក្នុងតំបន់ Sala Khao នៃខេត្ត Suphan Buri ដែលស្ថិតនៅភាគកណ្តាលប្រទេសថៃ។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា រោងចក្រផលិតកាំជ្រួចខាងលើនេះគឺជារោងចក្រដែលបានបើកដំណើរការដោយស្របច្បាប់ជាយូរឆ្នាំមកហើយ​ ខណៈរោងចក្រនេះមិនដែលមានបញ្ហាអ្វីនោះទេនាពេលកន្លងមក។ គួរបញ្ជាក់ជូន គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុដែលបង្កឲ្យមានការផ្ទុះកើតឡើងនោះទេ ខណៈខាងប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេត។ សូមរម្លឹកជូនថា កាលពីឆ្នាំកន្លងទៅក៏មានរោងចក្រផលិតកាំជ្រួចមួយបានផ្ទុះនៅក្នុងប្រទេសថៃផងដែរ និងបានបណ្តាលឲ្យមានមនុស្សចំនួន ១០នាក់ស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖​ភក្តី

ប្រភព៖ Channel News Asia

Share This Post: