អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដោះលែងឲ្យនៅក្រៅឃុំនៅខែក្រោយនេះ

BY
Pheakdey
January 18, 2024

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសថៃនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដោះលែងឲ្យនៅក្រៅឃុំនៅខែក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ហេតុផលចំនួន ២ ដែលជួយធានាឲ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចស្នើសុំនៅក្រៅឃុំបានគឺដោយសារកត្តាសុខភាព និងអាយុរបស់គាត់។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្នមានអាយុ ៧៤ឆ្នាំ និងកំពុងមានជំងឺឡើងឈាម និងតឹងទ្រូងជាប់ខ្លួនជាប្រចាំ ហើយនាពេលកន្លងមករូបលោកក៏ធ្លាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរនៅក្នុងអំឡុងពេលកំពុងអនុវត្តទោស។ គួររម្លឹកផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានអស់តំណែងជានាយករដ្ឋមន្ត្រីថៃនៅក្នុងឆ្នាំ២០០៦ ក្រោយមានការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមយោធា ហើយក្រោយមករូបលោកត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: