ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រកាសដកតំណែង និងបណ្តេញចេញមន្រ្តីនគរបាលម្នាក់ទៀត ចេញពីក្របខ័ណ្ឌ

BY
Khmernote Media
January 19, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដកតំណែង និងបណ្តេញចេញមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀត ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: