អន្តរជាតិ

កូរ៉េខាងជើងបាញ់សាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹកដ៏ទំនើបបំផុតមួយ

BY
Pheakdey
January 19, 2024

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹកដ៏ទំនើបមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩​ ខែមករានេះ។ ប្រព័ន្ធអាវុធនុយក្លេអ៊ែរនោះឈ្មោះថា Haeil-5-23 ជាប្រព័ន្ធដែលមានសមត្ថភាពអាចបាញ់យន្តហោះគ្មានមនុស្សបើកសម្រាប់ការវាយប្រហារ (Attack Drone) ចេញពីបាតសមុទ្រក្នុងជម្រៅដ៏ជ្រៅមួយ។

លក្ខណៈពិសេសរបស់ប្រព័ន្ធ Haeil-5-23 គឺវាអាចបញ្ជាយន្តហោះគ្មានមនុស្សដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរទៅវាយកម្ទេចគោលដៅនៅលើអាកាសនិងនៅលើគោកបានយ៉ាងមានប្រសិទ្ធភាព ដ្បិតខាងគូសត្រូវមិនអាចស្មានដឹងពីប្រភពដែលយន្តហោះគ្មានមនុស្សបើកត្រូវគេបញ្ជាឲ្យហោះចេញមកនោះទេ។ ប្រភពខាងលើបានបន្តថា មូលហេតុដែលធ្វើឲ្យកូរ៉េខាងជើងធ្វើការបាញ់សាកស្បងប្រព័ន្ធអាវុធដ៏ទំនើបនេះគឺដើម្បីប្រឆាំងទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុនដែលកំពុងរៀបចំឡើងនៅក្នុងសប្តាហ៍នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: