អន្តរជាតិ

កូរ៉េខាងជើងដាក់ទណ្ឌកម្មយុវជន ២រូបឲ្យទៅធ្វើការងារធ្ងន់ធ្ងររយៈពេល១២ឆ្នាំក្រោយពួកគេបាននាំគ្នាមើលវីដេអូចម្រៀង K-pop

BY
Pheakdey
January 20, 2024

កូរ៉េខាងជើង៖ យុវជនកូរ៉េខាងជើងចំនួន ២នាក់ត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្មឲ្យទៅធ្វើការងារធ្ងន់ធ្ងររយៈពេល ១២ឆ្នាំក្រោយពួកគេបានមើលវីដេអូចម្រៀងរបស់កូរ៉េខាងត្បូងដែលមនុស្សគ្រប់គ្នាតែងហៅថា K-pop នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែមករានេះ។ យុវជនទាំង ២រូបនោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយដោយគេអាចដឹងត្រឹមថា ពួកគេគឺជាកូនសិស្សដែលមានអាយុ១៦ឆ្នាំ។

គួរបញ្ជាក់ជូនថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន បានអនុវត្តច្បាប់យ៉ាងតឹងបំផុតដើម្បីទប់ស្កាត់មិនឲ្យពលរដ្ឋខ្លួនទទួលយកឥទ្ធិពលពីប្រទេសកូរ៉េខាងត្បូង តួយ៉ាងដូចជាការមើលរឿង មើលចម្រៀង និងមើលកម្មវិធីកំសាន្តផ្សេងៗរបស់កូរ៉េខាងត្បូងត្រូវបានចាត់ទុកជាការប្រព្រឹត្តិកំហុសដ៏ធំមួយ។ ជាងនេះទៅទៀត ការស្លៀកពាក់ តុបតែងខ្លួន និងការ​ប្រើប្រាស់ពាក្យពេចន៍មួយចំនួនដែលជាការចម្លងមកពីពលរដ្ឋកូរ៉េខាងត្បូងក៏ត្រូវចាត់ទុកជាកំហុសដែរ ប្រសិនបើអាជ្ញាធរបានរកឃើញករណីទាំងនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: