ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២នាក់បានបាត់បង់ជីវិត និងជាច្រើននាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅប្រទេសចិន

    BY Pheakdey January 22, 2024
    មនុស្ស ២នាក់បានបាត់បង់ជីវិត និងជាច្រើននាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅប្រទេសចិន

    ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ២នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Zhenxiong ខេត្ត Yunnan ប៉ែកខាងងត្បូងប្រទេសចិន។

    ប្រភពខាងលើបានបន្តថា ចំនួនជនរងគ្រោះអាចបន្តកើនឡើងដ្បិតនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គួរបញ្ជាក់ជូនថា ភ្លាមៗក្រោយកើតហេតុអាជ្ញាធរបានរាយការណ៍ថា មានមនុស្សសរុបចំនួន ៤៧នាក់មកពីគ្រួសារចំនួន ១៨ផ្សេងគ្នាបានកប់ជាប់នៅក្រោមគំនរបាក់បែក ខណៈក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់កំពុងដុតដៃដុតជើងតាមស្វែងរកអ្នកបាត់ខ្លួនទាំងអស់នោះ ហើយពីរបីម៉ោងក្រោយមកទើបមានសេចក្តីរាយការណ៍បន្ថែមថា មានជនរងគ្រោះចំនួន ២បានបាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ BBC

    Share This Post: