ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៥០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយនៅប្រទេសចិន

    BY Pheakdey January 23, 2024
    យ៉ាងហោចណាស់មានមនុស្ស ៥០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយនៅប្រទេសចិន

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករានេះ។ គ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសចិនកាលពីព្រឹកមិញនេះគឺបានកើតឡើងនៅក្នុងកម្រិត ៧ រ៉ិចទ័រ ដែលជាកម្រិតដ៏ធ្ងន់ធ្ងរមួយផងដែរ។

    ប្រភពខាងលើបានបន្តថា ទីតាំងដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយខាងលើនេះគឺតំបន់ Xinjiang ដែលជាតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនចិនជាមួយនិងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ក្រៅតែពីបានបង្កគ្រោះទៅកាន់មនុស្សហើយ ឥទ្ធិពលនៃការរញ្ជួយដីកបានធ្វើឲ្យមានអគារចំនួន ៧៨កន្លែងបានរងនូវការខូចខាត ហើយអគារចំនួន ​៤៧កន្លែងបានដួលរលំទាំងស្រុងតែម្តង។ យ៉ាងណាក្តី​ ពុំមានរបាយការណ៍មួយបង្ហាញថាមានជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: