អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយការបាក់ដីនៅប្រទេសចិនកើនឡើងដល់ ២០នាក់ និងជាច្រើននាក់នៅបន្តបាត់ខ្លួន

BY
Pheakdey
January 23, 2024

ចិន៖ តួលេខអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសចិនបានបន្តកើនឡើងរហូតដល់ ២០នាក់ហើយ នេះបើយោងតាមការបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមករានេះ។ គិតត្រឹមពេលនេះនៅមានមនុស្សមួយចំ​នួនទៀតកំពុងតែបាត់ខ្លួន ដូចនេះតួលេខអ្នកបាត់បង់ជីវិតក៏អាចបន្តកើនឡើងថែមទៀតផងដែរទម្រាំដល់ពេលដែលប្រតិ​បត្តិការណ៍ស្វែងរកជនគ្រោះត្រូវបានបិទបញ្ចប់។

គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានផ្តើមកើតឡើងតាំងតែពីថ្ងៃម្សិលមិញម្លេះ ដោយទីតាំងដែលជាកន្លែងកើតមានគ្រោះថ្នាក់នោះគឺតំបន់ Zhenxiong ស្ថិតក្នុងខេត្ត Yunnan ប៉ែកខាងងត្បូងប្រទេសចិន។ ភ្លាមៗក្រោយកើតហេតុអាជ្ញាធរចិនបានរាយការណ៍ថា មានមនុស្សសរុបចំនួន ៤៧នាក់មកពីគ្រួសារចំនួន ១៨ផ្សេងគ្នាបានកប់ជាប់នៅក្រោមគំនរបាក់បែក ខណៈក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់កំពុងដុតដៃដុតជើងតាមស្វែងរកអ្នកបាត់ខ្លួនទាំងអស់នោះ ហើយរហូតមកទល់នឹងពេលនេះតួលេខអ្នកស្លាប់បានកើនឡើងរហូតដល់ ២០នាក់ ខណៈតួលេខនេះមិនមែនជាតួលេខចុងក្រោយនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: