ព័ត៌មានជាតិ

បញ្ជូនជនជាតិថៃចំនួន ២៥នាក់ ទៅប្រទេសវិញ និងហាមមិនឱ្យចូលមកកម្ពុជារយៈពេល៥ឆ្នាំ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់

BY
Khmernote Media
January 25, 2024

ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៥០នាទី ប៉ុស្តិ៍បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១០៖២០នាទីថ្ងៃដដែល ៕

ប្រភព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

Share This Post: