អន្តរជាតិ

ឆេះហាងមួយកន្លែងនៅប្រទេសចិនបណ្តាលឲ្យមនុស្ស ៣៩នាក់បាត់បង់ជីវិត និង ៩នាក់រងរបួសធ្ងន់ធ្ងរ

BY
Pheakdey
January 25, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះហាងលក់ទំនិញមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ៣ និង ២៤នាទីរសៀលក្នុងថ្ងៃទី២៤ ខែមករានេះ ខណៈទីតាំងកើតហេតុគឺស្ថិតនៅក្នុងក្រុង Xinyu ខេត្ត Jiangxi ប៉ែកខាងជើងប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានជនរងគ្រោះចំនួន ៩នាក់ផ្សេងបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានភ្លើងឆាបឆេះនៅឡើយទេ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកអ្នកទទួលលខុសត្រូវចំពោះករណីនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: