ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ណែនាំសាលាដំបូងរាជធានីខេត្ត ដោះស្រាយលើបណ្តឹង កែតម្រូវសំបុត្រកំណើតជាង ៦ពាន់សំណុំរឿង ឱ្យចប់នៅខែមីនាខាងមុខនេះ

    BY Khmernote Media January 25, 2024
    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ណែនាំសាលាដំបូងរាជធានីខេត្ត ដោះស្រាយលើបណ្តឹង កែតម្រូវសំបុត្រកំណើតជាង ៦ពាន់សំណុំរឿង ឱ្យចប់នៅខែមីនាខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅចៅក្រមនៅតាមសាលាដំបូងរាជធានីខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) របស់ប្រជាពលរដ្ឋ ដែលមានជាង៦ពាន់សំណុំរឿងនៅទូទាំងប្រទេស ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ «ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍»។

    ការថ្លែងនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការអ្នកនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលប្រព្រឹត្តទៅនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងមក។

    សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (កែសំបុត្រកំណើត) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។ ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ក្រសួងយុត្តិធម៌ក៏បានប្រកាសលេខទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay