អន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិត និង ៤នាក់កំពុងកប់ជាប់ក្នុងដីទាំងរស់ក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅម៉ាឡេស៊ី

BY
Pheakdey
January 26, 2024

ម៉ាឡេស៊ី៖ យ៉ាង​ហោចណាស់មានបុរសជនជាតិម៉ាឡេស៊ីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៦ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Cameron Highlands នៃរដ្ឋ Pahang ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

បើតាមលោក Ismail Abdul Ghani ជំនួយការប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ Pahang បានឲ្យដឹងថា ហេតុការណ៍បាក់ដីបានកើតឡើងនៅម៉ោង ២ និង ៥១នាទីព្រឹកមិញនេះ ពោលគឺជាម៉ោងដែលគេកំពុងតែគេងលក់យ៉ាងស្កប់ស្កល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ​គឺគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន​ ខណៈអាជ្ញាធរម៉ាឡេស៊ីបានសន្និដ្ឋានថា ពលរដ្ឋទាំង ៤នាក់នោះទំនងជាបានកប់នៅក្នុងដីទាំងរស់ ហើយគេក៏មិនរំពឹងថាពួកគេអាចនៅមានជីវិតរស់ដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: