អន្តរជាតិ

ចិននិងសិង្ហបុរីយល់ព្រមអនុវត្តវិធានការលើកលែងទិដ្ឋការរយៈពេល ៣០ថ្ងៃដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ

BY
Pheakdey
January 26, 2024

សិង្ហបុរី៖ រដ្ឋាភិបាលនៃប្រទេសចិននិងរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានយល់ព្រមអនុវត្តវិធានការលើកលែងទិដ្ឋការគ្នាទៅវិញទៅមកក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៦​ ខែមករា។ តាមគម្រោងគឺវិធានការលើកលែងទិដ្ឋាការខាងលើនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី៩​ ខែកុម្ភៈនេះតទៅ។

គួរបញ្ជាក់ជូនថា តាមរយៈការអនុវត្តវិធានការលើកលែងទិដ្ឋការនេះគឺមានន័យថា ពលរដ្ឋចិនអាចធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុននោះទេនិងអាចស្នាក់ក្នុងប្រទេសសិង្ហបុរីបានដោយស្របច្បាប់ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃបានទៅដល់ប្រទេសសិង្ហបុរី ខណៈការលើកលែងនេះក៏ត្រូវបានអនុវត្តដូចគ្នាចំពោះពលរដ្ឋសិង្ហបុរីក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន។ សូមបញ្ជាក់ជូនថា យោងតាមកិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្ននេះគឺប្រទេសចិននិងប្រទសសិង្ហបុរីបានអនុវត្តវិធានការលើកលែងទិដ្ឋការរវាងគ្នាដែលមានរយៈពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: