ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំវិធានការ ១២ចំនុច ដើម្បីបង្ការអគ្កិភ័យ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន

BY
Khmernote Media
January 27, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការបង្ការអគ្កិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន។

ក្នុងរយៈពេលថ្មីៗ កន្លងមកនេះ ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានគ្រោះអគ្គិភ័យកើតឡើងជាញឹកញាប់ជាពិសេសក្នុងរដូវប្រាំងនេះដែលជាទូទៅឧបទ្ទវហេតុអគ្គិភ័យងាយនឹងកើតឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ការអគ្គិភ័យដែលអាចធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឬបាត់បង់អាយុជីវិតខ្លួនឯង និងអាចរាលដាលខូចខាតទ្រព្យសម្បត្តិ និងអាយុវជីវិតអ្នកដទៃ។

ទន្ទឹមនឹងនេះ សូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ចុះអប់រំណែនាំដើម្បីឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ៕

សូមអានសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងក្រោមនេះ៖

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: