អន្តរជាតិ

តុលាការបង្គាប់ឲ្យក្រុមហ៊ុនអចលនព្រទ្យធំបំផុតនៅចិនចូលមកដោះស្រាយបំណុលជាង ៣០០ពាន់លានដុល្លារ

BY
Pheakdey
January 30, 2024

ហុងកុង៖ វិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តជះឥទ្ធិពលអាក្រក់ចំពោះប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈប្រទេសនីមួយៗអាចទទួលរងផលប៉ះពាល់ក្នុងផ្នែកផ្សេងៗគ្នា។ សម្រាប់ប្រទេសចិននិងក្រុងហុងកុងត្រូវបានគេមើលឃើញថា កំពុងប្រឈមជាមួយបញ្ហាអចលនទ្រព្យយ៉ាងខ្លាំងរហូតដល់តុលាការក្រុងហុងកុងបានបង្គាប់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនព្រទ្យធំបំផុតជាងគេនៅក្នុងប្រទេសចិនត្រូវចូលមកដោះស្រាយបំណុលជាបន្ទាន់ទៀតផង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia

ក្រុមហ៊ុនអចលនព្រទ្យធំបំផុតនៅប្រទេសចិននិងកំពុងប្រឈមជាមួយបញ្ហាបំណុលយ៉ាងច្រើនមួយនេះមានឈ្មោះថា China Evergrande Group ខណៈបំណុលសរុបដែលក្រុមហ៊ុនកំពុងជាប់ជំពាក់នោះគឺមានចំនួនជាង ៣០០ពាន់លានដុល្លារ។ ភា្លមៗក្រោយមានចំណាត់ការពីខាងតុលាការ លោក Siu Shawn ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន China Evergrande Group បានចេញមកធ្វើការបញ្ជាក់ថា ខាងក្រុមហ៊ុននឹងចូលទៅដោះស្រាយរាល់បញ្ហាដែលកើតមានទាំងអស់ទៅតាមដំណាក់កាលនិងលទ្ធភាពដែលអាចធ្វើទៅបាន។ ដោយឡែកគម្រោងសាងសង់ផ្ទះមួយចំនួនវិញនឹងនៅតែបន្តធ្វើឡើងដដែល តែរយៈពេលនៃការបញ្ចប់អាចនឹងយឺតជាងការចុះកិច្ចសន្យា ហើយគម្រោងមួយចំនួននឹងត្រូវផ្អាកជាបណ្តោះអាសន្នរហូតដល់ក្រុមហ៊ុនមានលទ្ធភាពទើបអាចបើកការសាងសង់ឡើងវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: