បុរសជាអ្នកការពាសិទ្ធសត្វព្រៃម្នាក់បង្ខំចិត្តកាត់ដៃចោលមួយកំណាត់ដើម្បីរក្សាជីវិតពីការវាយប្រហាររបស់សត្វខ្លាឃ្មុំ
- BY
- Pheakdey
- January 30, 2024
ថៃ៖ បុរសជនជាតិស្វីសម្នាក់បានបង្ខំចិត្តកាត់ដៃខ្លួនឯងចោលមួយកំណាត់ដើម្បីគេចចេញពីការវាយប្រហាររបស់សត្វខ្លាឃ្មុំមួយក្បាលនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែមករានេះ។ បុរសជាជនរងគ្រោះមានឈ្មោះថា Stefan Specogna មានអាយុ ៣២ឆ្នាំ និងជាអ្នកធ្វើការស្ម័គ្រចិត្តឲ្យមូលនិធិការពារសត្វព្រៃមួយ ដែលមានមូលដ្ឋាននៅក្នុងខេត្តឈៀងមៃ ប៉ែកខាងជើងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Stefan Specogna បានទៅដាក់ចំណីឲ្យសត្វខ្លាឃ្មុំដែលកំពុងជាប់នៅក្នុងទ្រុងតាមធម្មតា តែជាអកុសលពេលគាត់លូកដៃចូលទៅដល់ក្នុងទ្រុងស្រាប់តែសត្វខ្លាឃ្មុំនោះបានខាំដៃរបស់គាត់ជាប់និងព្យាយាមទាញដៃនោះយ៉ាងខ្លាំងចូលទៅក្នុងទ្រុង។ ក្នុងកាលៈទេសៈបែបនេះ លោក Stefan Specogna ក៏បានបង្ខំចិត្តកាត់ដៃរបស់គាត់មួយកំណាត់ក្រោមកែងដៃចុះមកចោលតែម្តង ដ្បិតរូបគាត់គិតថាបើសត្វខ្លាឃ្មុំអាចទាញយកទាំងខ្លួនគាត់ចូលទៅក្នុងទ្រុងនោះគឺគាត់អាចនឹងត្រូវស្លាប់បាត់បង់ជីវិតតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






