កូនកំលោះម្នាក់បានយកវីដេអូដែលកូនក្រមុំអោបថើបជាមួយបុរសដទៃទៅចាក់ផ្សាយពេញរោងការធ្វើឲ្យភ្ញៀវនិងឪពុកម្តាយទាំងសងខាងស្រឡាំងកាំងរកនិយាយអ្វីមិនចេញ
- BY
- Pheakdey
- January 30, 2024
ចិន៖ ការផិតក្បត់នៅក្នុងទំនាក់ទំនងស្នេហារមែងកើតមានជារឿយៗមិនថានៅក្នុងប្រទេសណាឬប្រទេសណានោះទេ ហើយសកម្មភាពនៃការផិតក្បត់នេះទៀតសោធក៏មិនមែនបង្កឡើងដោយភាគីខាងមនុស្សប្រុសតែម្ខាងដែរ ពោលគឺពេលខ្លះភាគីខាងស្រីក៏ជាអ្នកលួចមានទំនាក់ទំនងស្នេហាជាមួយនិងជនទី៣ផងដែរ។ ចំពោះភាគីរងគ្រោះពីស្នេហាផិតក្បត់វិញពេលខ្លះក៏បានត្រឹមតែនៅស្ងៀមហួសចិត្តរកអ្វីនិយាយមិនចេញ ខណៈអ្នកខ្លះវិញបានរកវិធីសងសឹកតាមរូបភាពផ្សេងៗឲ្យសមតាមការខកចិត្តរបស់ពួកគេ។

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃអង្គារ ទី៣០ ខែមករានេះបានឲ្យដឹងថា មានបុរសជាកូនកំលោះម្នាក់បានយកវីដេអូដែលបង្ហាញថា ស្រ្តីជាកូនក្រមុំរបស់គាត់កំពុងអោបថើបជាមួយបុរសម្នាក់ទៀតទៅចាក់ផ្សាយជាសាធារណៈនៅក្នុងថ្ងៃរៀបការផ្ទាល់របស់ពួកគាត់ដើម្បីបើកបង្ហាញឲ្យភ្ញៀវកិត្តិយស សាច់ញាតិ និងឪពុកម្តាយទាំងសងខាងបានដឹងច្បាស់អំពីរឿងអាស្រូវមួយនេះ។ គោលបំណងដែលបុរសជាកូនកំលោះធ្វើដូចនេះគឺគាត់ចង់ឲ្យស្រ្តីជាកូនក្រមុំបានរងនូវភាពអាម៉ាស់ចំពោះសកម្មភាពផិតក្បត់របស់នាង។ សូមបញ្ជាក់ថា រឿងរ៉ាវខាងលើនេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយគេមិនបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់កូនកំលោះនិងកូនក្រមុំឡើយ ខណៈរឿងចម្រូងចម្រាសនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






