ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប.ស.ស. កុមារ ទទួលបានអត្ថប្រយោជន៍ក្នុងការព្យាបាលដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូទូទាំងប្រទេស

    BY Khmernote Media January 31, 2024
    ប.ស.ស. កុមារ ទទួលបានអត្ថប្រយោជន៍ក្នុងការព្យាបាលដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូទូទាំងប្រទេស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថាសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ។

    ឯកឧត្តមពន្យល់ថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព។

    ឯកឧត្តមលើកឡើងថា៖«ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត»។

    ឯកឧត្តមបន្ថែមថាចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជីប្រសិនបើកុមារស្ថិតនៅក្នុងបន្ទុកប.ស.ស ត្រូវមានអាយុមិនលើសពី១៨ឆ្នាំលើកលែងតែកូនមានពិការភាព និងមានជំងឺរាំរៃដែលមិនអាចប្រកបរបរការងារ ដែលមានប្រាក់ចំណូល នឹងត្រូវមានសេចក្តីសម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ នៅក្នុងករណីមានអ្នកក្នុងបន្ទុកចាប់ពីពីរនាក់ឡើងទៅដែលបំពេញគ្រប់លក្ខខណ្ឌក្នុងការស្នើសុំចុះបញ្ជីគឺតម្រូវឱ្យចុះបញ្ជីទាំងអស់តែម្តង ហើយក្នុងនោះត្រូវបង់វិភាគទានមកបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារក្នុងម្នាក់ ១៥៦០០រៀលក្នុងមួយខែ

    គូសបញ្ជាក់ផងដែរថា លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ក្នុងនោះសម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នក ឬខលមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬទំនាក់ទំនងមកកាន់ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមរបស់យើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay