ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ ប្រកាសឱ្យម្ចាស់រថយន្ត Toyota Prius ចូលខ្លួនមកឱ្យសមត្ថកិច្ចសួរនាំ បំភ្លឺជាបន្ទាន់ លើករណីបើករថយន្តបង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាពនៅខណ្ឌចំការមន

    BY Khmernote Media February 1, 2024
    ស្នងការរាជធានីភ្នំពេញ ប្រកាសឱ្យម្ចាស់រថយន្ត Toyota Prius ចូលខ្លួនមកឱ្យសមត្ថកិច្ចសួរនាំ បំភ្លឺជាបន្ទាន់ លើករណីបើករថយន្តបង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាពនៅខណ្ឌចំការមន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ សូមឱ្យអ្នកបើកបររថយន្ត Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6946 ចូលខ្លួនមកឱ្យសមត្ថកិច្ចសួរនាំបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបន្ទាន់នារសៀលថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីបើកបររថយន្តបង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា បើមិនចូលខ្លួនតាមការកំណត់នេះទេ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកបើកបររថយន្តនេះ ពីព្រោះសមត្ថកិច្ចកំណត់បានអត្តសញ្ញាណម្ចាស់រថយន្តនោះហើយ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay