ជប៉ុនបង្កើតឧបករណ៍ម្យ៉ាងដែលមានភាពកក់ក្តៅដូចទ្រូងមាតា និងអាចឱ្យឪពុកបំបៅកូនៗបានយ៉ាងស្រួល
ក្រុមហ៊ុន Dentsu Group ដែលជាក្រុមហ៊ុនជប៉ុន បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអាចឱ្យលោកឪពុកបំបៅកូនៗបាន។ ឧបករណ៍មានរូបរាងដូចសុដន់នេះ ត្រូវបានបំពាក់ដោយកំប៉ុងទឹកដោះ ឬម្សៅទឹកដោះគោនៅខាងក្នុង ដែលធ្វើឱ្យមានភាពងាយស្រួលដល់លោកឪពុកទាំងឡាយ ព្រោះថាទារកគឺមានទម្លាប់លេងនៅពេលបំបៅដោះ។ ឧបករណ៍នេះវាក៏មានបច្ចេកវិទ្យារំញ័រម៉្យាងដែលធ្វើឱ្យទារកឆាប់គេង និងអាចឱ្យដំណឹងដល់មាតាបិតាអំពីការបំបៅដល់ទារកទៀតផង។ ជាមួយនឹងភាពទន់ និងភាពកក់ក្តៅដូចជាអ្នកម្តាយនៃឧបករណ៍នេះ ទារកនឹងមិនរករឿង និងគេងលក់បានដូចធម្មតា។

នៅឆ្នាំនេះក្រុមហ៊ុន Dentsu Group កំពុងលើកកម្ពស់គំនិតមួយដែលមានឈ្មោះថា «Pointless Brings Progress» ដែលជាគំនិតអំពីអនាគតនៃបច្ចេកវិទ្យាដែលមិនទៀងទាត់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បាននិយាយថា គំនិតនេះគឺដើម្បីកាត់បន្ថយភាពតានតឹងសម្រាប់ម្តាយ និងលើកទឹកចិត្តឪពុកឱ្យមានតួនាទីកាន់តែសកម្មនៅក្នុងការចិញ្ចឹមកូន។ យ៉ាងណាមិញឧបករណ៍នេះគឺមិនទាន់មានលក់ជាផ្លូវការនោះទេ សង្ឃឹមថានឹងអាចមានលក់ឆាប់ៗ ដើម្បីឱ្យតួនាទីបំបៅកូនដោយមាតាត្រូវបានកាត់បន្ថយ៕


អត្ថបទ៖ លីដា
ប្រភព៖ wgno