ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចនគរបាលស្រុកកំរៀង រកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ២គ្រឿង ដឹកចូលក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

    BY Khmernote Media February 2, 2024
    សមត្ថកិច្ចនគរបាលស្រុកកំរៀង រកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ២គ្រឿង ដឹកចូលក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេសប៊ុកផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលម៉ោង ២៣និង២០នាទី នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ 57Bចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានពិនិត្យរថយន្តចំនួន ០២គ្រឿង ដើម្បីស្វែងរកអាវុធ ជាតិផ្ទុះ។

    រថយន្តត្រូវបានឃាត់រួមមាន៖
    ១-រថយន្តម៉ាកហាមមឺ (Hummer) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-X6472 បើកបរដោយឈ្មោះ ពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។

    ២-រថយន្តម៉ាករីវូ (TOYOTA Revo) ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-6336 បើកបរដោយឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយប៉ោសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរសិស្ស (អ្នក បើកបរ)។ ម្នាក់ទៀតឈ្មោះ ទី សុខ ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (អ្នករួមដំណើរ)។

    ពេលសមត្ថកិច្ចពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចម្រុះខូចគុណភាពដឹកពេញរថយន្តនោះ។ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកកំរៀង បានបញ្ជូនមកការិ យាល័យជំនាញនៅស្នងការដ្ឋាន ហើយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានលោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យ បានរៀបចំបញ្ជូនករណីនេះទៅកាន់មន្រ្តីជំនាញ នៃការិយាល័យផលិតកម្មនិងបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

    ប្រភព៖​ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay