អន្តរជាតិ

វៀតណាមពន្យាពេលជើងហោះហើរទាំងអស់នៅក្នុងទីក្រុងហាណូយព្រោះបញ្ហាខ្យល់កខ្វក់កម្រិតPM2.5

BY
Pheakdey
February 3, 2024

វៀតណាម៖ អាជ្ញាធអាកាសចរណ៍វៀតណាមបានសម្រេចពន្យាពេលនិងបង្វែរជើងហោះហើរដែលត្រូវចុះចតនិងចេញពីដំណើរពីគ្រប់ព្រលានយន្តហោះទាំងអស់នៅក្នុងទីក្រុងហាណូយជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។​ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់កខ្វក់ដែលកំពុងវាយប្រហារទីក្រុងហាណូយយ៉ាងខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វក់ដែលកំពុងវាយប្រហារទីក្រុងសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាមនៅពេលនេះគឺជាបញ្ហាដែលនៅក្នុងបរិយាកាយមានផ្ទុកនូវលម្អងធូលីច្រើនលើសពីកម្រិតតស្តង់ដារសុខភាព ឬហៅជាភាសាបច្ចេកទេសថា បញ្ហាខ្យល់កខ្វក់កម្រិតPM2.5 និងមានលាយលំជាមួយបញ្ហាផ្សែងកខ្វក់ដែលបានភាយចេញពីរោងចក្រនិងយានយន្តគ្រប់ប្រភេទមួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា ជើងហោះហើរដែលត្រូវរងផលប៉ះពាល់ពីវិធានការបន្ទាន់ខាងលើនេះគឺមានជិត​ ១០០ជើង ខណៈអាជ្ញាធរវៀតណាមិនបានបញ្ជាក់ទេថា ពេលណាដែលបញ្ហាបរិយាកាសនៅក្នុងទីក្រុងហាណូយអាចត្រលប់មកដូចធម្មតាវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: