អន្តរជាតិ

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ និងជាការបាញ់លើកទី៤ហើយក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ

BY
Pheakdey
February 3, 2024

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះ។ មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងនោះគឺមានទាំងមីស៊ីលបាញ់ចេញពីដី និងប្រភេទមីស៊ីលដែលត្រូវបាញ់ចេញពីនាវាចម្បាំងផងដែរ។

គួរកត់សម្គាល់ថា​ នៅក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលរហូតទៅដល់ ៤ដងហើយ ដែលការបាញ់នេះត្រូវបានគេចាប់អារម្មណ៍ថាជាការបាញ់សាកល្បងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីមួយ។ សម្រាប់អ្នកតាមដានស្ថានភាពនៅឧបទ្វីបកូរ៉េបានលើកឡើងថា បើទោះជាសកម្មភាពបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងមិនមែនជារឿងថ្មីក៏ដោយ តែសូមកុំមើលរំលងឲ្យសោះថាមីស៊ីលរបស់កូរ៉េខាងជើងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើងៗពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: