ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហេង រតនា ស្នើទៅក្រសួងកិច្ចការនារី ឱ្យចាត់វិធានការអប់រំចំពោះក្រុមស្ត្រីខ្មែរ ដែលបរិភោគសុនខ ហើយយកទៅបង្ហោះលើបណ្តាញសង្គម

    BY Khmernote Media February 3, 2024
    ឯកឧត្តម ហេង រតនា ស្នើទៅក្រសួងកិច្ចការនារី ឱ្យចាត់វិធានការអប់រំចំពោះក្រុមស្ត្រីខ្មែរ ដែលបរិភោគសុនខ ហើយយកទៅបង្ហោះលើបណ្តាញសង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញក្ដីរន្ធត់ និងសង្វេកខ្លាំងណាស់ បន្ទាប់ពីបានឃើញក្រុមស្ត្រីខ្មែរ ចំអិន និងបរិភោគសាច់សុនខ(សាច់ឆ្កែ) បង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។

    តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡើយ! ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។»

    ឯកឧត្តម ហេង រតនា បានបន្តទៀតថា៖​ «អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៏ស្មោះត្រង់និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។»

    លើសពីទៀត ឯកឧត្តម ហេង រតនា បានបន្ថែមថា៖ «នៅចំពោះមុខនេះ ខ្ញុំសូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ! វិធានការបន្ទាប់ ព្រះរាជាណាចក្រកម្ពុជារបស់យើងក្នុងកាលៈទេសៈនេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរើនជឿនលឿនមួយចំនួនលើពិភពលោកនេះ។ សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដើម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ!! » ៕

    ប្រភព៖ លោក HENG Ratana

    Share This Post:
    MPO4D jitutoto mpo4d Mpoplay