ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ បង្ហាញជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ស្ម័គ្រចិត្ត ដែលផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃ

BY
Khmernote Media
February 3, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បានបង្ហាញជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ស្ម័គ្រចិត្ត ដែលផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

តាមបណ្តាញសង្គមតេលេក្រាម ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ សាធារណជន ដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ ឲ្យទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: