ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំណាត់ការក្ដៅ! ឃាត់ខ្លួនក្រុមក្មេងទំនើងរហ័សនាម BTK «បន្ទាយខ្មែរ» ដែលបង្ហោះម៉ូតូស្រែកឡូឡា បង្កភាពវឹកវរក្នុងខេត្តកំពង់ស្ពឺ

    BY Khmernote Media February 5, 2024
    ចំណាត់ការក្ដៅ! ឃាត់ខ្លួនក្រុមក្មេងទំនើងរហ័សនាម BTK «បន្ទាយខ្មែរ» ដែលបង្ហោះម៉ូតូស្រែកឡូឡា បង្កភាពវឹកវរក្នុងខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក(តេស្តពិនិត្យជាតិអាល់កុល) នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ក្រុមក្មេងទំនើងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូឡាគេចពីការត្រួតពិនិត្យគោលដៅ។

    ក្រុមក្មេងទំនើងរួមមាន៖
    ១/ឈ្មោះ ដារ៉ា ពន្លឺ ភេទប្រុស ១៨ឆ្នាំ ភូមិច្រេស ឃុំយុទ្ធសាមគ្គី
    ២/ឈ្មោះ លីម លឿង ភេទប្រុស ១៨ឆ្នាំ ភូមិសំបួរ ឃុំជើងរាស់
    ៣/ឈ្មោះ សុង រក្សា ភេទប្រុស ១៦ឆ្នាំ ភូមិអង្គតាប៉ុក ឃុំជើងរាស់
    ៤/ឈ្មោះ ចាន់ ប៉េងសុង ភេទប្រុស ១៦ឆ្នាំ ភូមិសួសនៃ ឃុំជើងរាស់។

    ម៉ូតូចំនួន០២គ្រឿង៖
    ១/ម៉ាក125cc ឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1O-7114 លេខតួម៉ាស៊ីន ND125ME-5518610 ។
    ២/ម៉ាក125cc ឆ្នាំ២០២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KM-1198 លេខតួម៉ាស៊ីនND125ME-0105774 ។

    តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ប្រាប់ថា៖ ប្រវត្តិនៃក្រុមក្មេងទំនើងរហ័សនាម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) កន្លងមកសមត្ថកិច្ចបានបើកប្រតិបត្ដិការស្រាវជ្រាវតាមរកក្រុមបង្ហោះម៉ូតូនេះជាយូរមកហើយ ក្រោយក្រុមនេះកាន់ដាវ ជិះម៉ូតូតាមដងផ្លូវសាធារណៈយប់ថៃ្ងស្រែកឡូឡា បង្កភាពវឹកវរអាណាធិបតេយ្យ។

    បច្ចុប្បន្នក្រុមក្មេងទំនើង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលមកទទួលខុសត្រូវចំពោះសកម្មភាពក្រុមនេះ៕ ទស្សនាវីដេអូខាងក្រោម៖

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay