ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើង​ ដែលបង្ហោះម៉ូតូ ដាក់ស៊ីម៉ាំងលឺខ្លាំងនៅក្បែរទីតាំងរមណីយដ្ឋានម៉ុងឬទ្ធីសែនជ័យ ត្រូវបានសមត្ថកិច្ចបង្ក្រាបអស់ហើយ

    BY Khmernote Media February 6, 2024
    ក្រុមក្មេងទំនើង​ ដែលបង្ហោះម៉ូតូ ដាក់ស៊ីម៉ាំងលឺខ្លាំងនៅក្បែរទីតាំងរមណីយដ្ឋានម៉ុងឬទ្ធីសែនជ័យ ត្រូវបានសមត្ថកិច្ចបង្ក្រាបអស់ហើយ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជានិងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិ.ព្រហ្មទណ្ឌកំរិតស្រាល សហការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ស៊ីម៉ាំងប្រែនៗនៅផ្លូវកៅស៊ូក្បែររមណីយដ្ឋានម៉ុងឬទ្ធីសែនជ័យ ស្ថិតក្នុងភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

    សមត្ថកិច្ចឃាត់បានម៉ូតូចំនួន ០៩គ្រឿង ក្នុងនោះករណីបង្ហោះម៉ូតូ ០៣គ្រឿង និងករណីស៊ីម៉ាំងលឺខ្លាំង០៦គ្រឿង មនុស្សសរុប ១២នាក់រួមមាន៖

    ១.ឈ្មោះ សុខ ឡេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ អ្នកចាក់សាំង នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី ។
    ២.ឈ្មោះ យ័ន ជីម ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី។
    ៣.ឈ្មោះ ឈឺន សុខលី ភេទ ប្រុសអាយុ ១៧ ឆ្នាំ នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី។
    ៤.ឈ្មោះ ឈៀង នុន ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ត្រពាំងកោះ ឃុំ រលាំងគ្រើល ស្រុកសំរោងទង។
    ៥.ឈ្មោះ រិន មិនា ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង។
    ៦.ឈ្មោះ ផៃ អ៉ីងឈី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិត្រាវ ឃុំទឹកល្អក ស្រុកគងពិសី។
    ៧.ឈ្មោះ អ៉ី វ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ដាំបន្លែ រស់នៅភូមិអន្លុងពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង ។
    ៨.ឈោះ ឌុំ ជឺ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស រនៅភូមិអន្លុងពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង ។
    ៩.ឈ្មោះ ម៉ន សម្បត្តិ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរធ្វើការរោងចក្រ នៅភូមិអង្គរាំង ឃុំ ប្រឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
    ១០.ឈោះ កន វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរធ្វើការរោងចក្រ នៅភូមិព្រៃថ្កូវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី។
    ១១.ឈ្មោះ រ៉េត សុខដា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរយោធា នៅភូមិទឹកអាសី ឃុំមានជ័យ ស្រុកសាមគ្គីមុនី។
    ១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះនៅភូមិ ព្រៃល្វា ឃុំព្រះនិព្វាន ស្រុកគងពិសី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay