ព័ត៌មានជាតិ

រឿងប៉ូលីសផាក ឲ្យផ្ញើលុយតាម ABA និងសុំលេខទូរស័ព្ទផ្ញើសារមកញ៉ែ, ពេលនេះលោកស្នងការរាជធានី អញ្ជើញនារីម្ចាស់គណនីមកសហការ ដាក់ពាក្យបណ្តឹង និងស្វែងរកយុត្តិធម៌ជូន

BY
Khmernote Media
February 6, 2024

កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។ នៅមុននេះបន្តិចលោកស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសបុករបស់លោកថា៖

” សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី!តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេពូក៌ធ្វើការងារនេះជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ។ សូម អរគុណក្មួយ ពីពូ រាជសឹង្ហ”។

ចំណែកខាងក្រោមនេះជាសំណេររបស់ប្អូនស្រីម៉ូលីកា ដែលបានរៀបរាប់រឿងដែលបានកើតហេតុ៖

” នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤ វេលាម៉ោង 2:00pmរសៀល នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។

នុះមកដល់ចំណុង ស្តុប ក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី? គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ😤

ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០មុឺន មួយទៀត ឈប់លើគំនូស 15 មុឺន ទៀត ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ មុឺន រៀល ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ ខ្ញុំថាឥឡូវពូយកន្មានតែមានតែគង់ 17មុឺន រៀលទេ គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅ ពេលទៅជួប បងជនសុីវិលនោះគាត់គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង ហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់ សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង”៕

Share This Post: