ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់តិចតួច លាយឡំផ្គរ រន្ទះ

    BY Khmernote Media February 7, 2024
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់តិចតួច លាយឡំផ្គរ រន្ទះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើតំបន់មាត់សមុទ្រ និងតំបន់វាលទំនាប ខណៈតំបន់ខ្ពង់រាបទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

    ១-តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៧°C
    ⁃ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ ខេត្តកោះកុង និងខេត្តព្រះសីហនុនឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី១០-២០%
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay