ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះគ្មានគុណភាពចំនួន ២០០០គីឡូក្រាម មកពីតំបន់សនៃព្រំដែនថៃ

    BY Khmernote Media February 7, 2024
    សមត្ថកិច្ច ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះគ្មានគុណភាពចំនួន ២០០០គីឡូក្រាម មកពីតំបន់សនៃព្រំដែនថៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២០០០គីឡូក្រាមគ្មានសុវត្ថិភាពនិងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

    បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ) ខាងលើ ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែងបន្លំ(សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay