អន្តរជាតិ

ថៃគ្រោងអញ្ជើញកម្ពុជាឲ្យចូលរួមគម្រោង “យុទ្ធសាស្រ្តធ្វើឲ្យផ្ទៃមេឃស្រឡះ”

BY
Pheakdey
February 7, 2024

ថៃ៖ ប្រទេសថៃគ្រោងនឹងអញ្ជើញប្រទេសកម្ពុជាឲ្យចូលរួមក្នុងគម្រោង “CLEAR Sky Strategy” ឬជាខេមរៈភាសាមានន័យថា “យុទ្ធសាស្រ្តធ្វើឲ្យផ្ទៃមេឃស្រឡះ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី៧​ ខែកុម្ភៈនេះ។ តាមគម្រោងគឺការពិភាក្សាអំពីបញ្ហាខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលដែលរដ្ឋមន្រ្តីក្រសួងបរិស្ថានថៃលោក ផាត់ឆារ៉ាវ៉ាត់ វង្សស៊ូវ៉ាន់ ត្រូវជួបគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសថៃ។

ប្រភពខាងលើបាបន្តថា គោលបំណងនៃអញ្ជើញប្រទេសកម្ពុជាឲ្យចូលរួមក្នុងគម្រោង “CLEAR Sky Strategy” នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ក្នុងនាមជាប្រទេសជិតខាងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាខ្យល់កខ្វក់ឆ្លងដែន ខណៈប្រទេសថៃបានអនុវត្តគម្រោងនេះរួចហើយជាមួយប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំកន្លងទៅ។ គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នៅក្នុងប្រទេសថៃបានបន្តកើតឡើងកាន់តែធ្ងន់ធ្ងរទាំងនៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន​ ខណៈអាជ្ញាធរថៃបានរកឃើញថា ផ្សែងនិងខ្យល់កខ្វក់មួយមួយផ្នែកតូចគឺបានភាយចេញពីប្រទេសជិតខាងរបស់ខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: