ភេរវករដែលបាញ់ប្រហារមកលើវិហារអ៊ីស្លាមចំនួន ២ បានធ្វើដៃជាសញ្ញា «អំណាចពួកស្បែកស» កំឡុងពេលបញ្ជូនឡើងតុលាការ
ភេរវករដែលបានធ្វើការបាញ់ប្រហារមកលើវិហារអ៊ីស្លាមចំនួន ២ នៅកណ្តាលទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់ត្រូវបានគេរកឃើញថា មានអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើង និងបានប្រើប្រាស់កាំភ្លើងកែច្នៃចំនួន ៥ ក្នុងការបាញ់ប្រហារនេះ។ ភេរវករនេះមានឈ្មោះថា Brenton Tarrant វ័យ ២៨ឆ្នាំ កើតនៅក្នុងប្រទេសអូស្ត្រាលី ហើយកំឡុងពេលឡើងតុលាការគេឃើញថា ជនមួយនេះបានញញឹម និងថែមទាំងធ្វើដៃជាសញ្ញា «white power» ដែលវាបានបង្ហាញពីការរើសអើងទាំងជាតិសាសន៍ និងសាសនា មកកាន់ប្រជាជនអ្នកកាន់សាសនាអ៊ីស្លាម។

ភេរវករនេះត្រូវបានគេចាប់ខ្លួន និងអូសចេញពីរថយន្តរបស់គាត់ ៣៦នាទី បន្ទាប់ពីទទួលបានការរាយការណ៍ ហើយរថយន្តនោះត្រូវបានគេឱ្យដឹងថា មានទាំងគ្រាប់បែកចំនួន ២គ្រាប់ ទៀតផង។ ភេរវករមួយនេះការពិតមិនមែនត្រឹមតែមានគម្រោងធ្វើការវាយប្រហារតែប៉ុណ្ណឹងទេ គេមានគម្រោងបន្តការបាញ់តទៀត ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសក្របួចចាប់បាន។ យ៉ាងណាមិញនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានឱ្យដឹងថា លោកស្រីនឹងកែច្បាប់ស្តីអំពីការប្រើប្រាសកាំភ្លើងឡើងវិញ បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងឃោរឃៅនេះ៕








ប៉ម Eiffel Tower បានបិទភ្លើងដើម្បីចូលរួមសោកស្ដាយ និងកាន់ទុក្ខ ដល់ជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មទៅលើវិហារអ៊ីស្លាម ២កន្លែង កណ្តាលទីក្រុង Christchurch របស់ប្រទេសនូវែលហ្សេឡង់
https://www.youtube.com/watch?v=s0pwIQ0mdwM
អត្ថបទ៖ លីដា
ប្រភព៖ thesun