ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមឥន្ទ្រីស្លាបដែកពួកកន្ទឺ២ ជិះម៉ូតូជាច្រើនគ្រឿងនៅពេលយប់ បង្កការរំខានក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនគរបាលកោះហៅមកបង្ហាញមុខ និងសាកសួរបំភ្លឺ

    BY Khmernote Media February 8, 2024
    ក្រុមឥន្ទ្រីស្លាបដែកពួកកន្ទឺ២ ជិះម៉ូតូជាច្រើនគ្រឿងនៅពេលយប់ បង្កការរំខានក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនគរបាលកោះហៅមកបង្ហាញមុខ និងសាកសួរបំភ្លឺ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមឥន្ទ្រីស្លាបដែកពួកកន្ទឺ២ ជិះម៉ូតូជាច្រើនគ្រឿងនៅពេលយប់ បង្កការរំខានក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនគរបាលកោះហៅមកបង្ហាញមុខ និងសាកសួរបំភ្លឺដឹងការពិតហើយពេលនេះ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានផេកហ្វេសប៊ុកឈ្មោះ «RÓBíG-រ៉ូប៊ីក» បង្ហោះវីដេអូឃ្លីបTiKToK និងសរសេរខ្លឹមថា (ឥន្រ្ទីស្លាប ដែកពួកកន្ទឺ២) ដែលការបង្ហោះឃ្លីបវីដេអូ និងការសរសេរនេះមានសម្លេងភ្លេងនិងសម្លេងអ្នកច្រៀងតាម ដែលស្តាប់ទៅហាក់បង្កប់នូវខ្លឹមសារដៀមដាមគ្នាទៅក្រុមណាមួយ ដែលមានទំនាស់ជាមួយពួកខ្លួននិងនាំបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសការព្រួយបារម្ភនិងភ័យខ្លាចទុកជាមុន ចំពោះសកម្មភាពដែលក្រុមនេះប្រមូលផ្តុំគ្នា ជិះម៉ូតូជាច្រើនគ្រឿងក្នុងពេលយប់ ដែលអាចសន្និដ្ឋានថា ពួកគេនឹងប្រមូលផ្តុំគ្នា ធ្វើសកម្មភាពណាមួយដែលនាំបង្កដល់អសន្តិសុខសង្គមនៅមូលដ្ឋានជាក់ជាមិនខាន។

    ឃើញបញ្ហានេះលោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមាន លោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការនគរបាលស្រុកធ្វើការស្រាវជ្រាវជាបន្ទាន់រកក្រុម(ឥន្រ្ទីស្លាបដែកពួកកន្ទឺ២) នេះមកធ្វើការសាកសួរអំពីគោលបំណងនិងសកម្មភាពដែលលេចឡើងក្នុងបណ្តាញសង្គម។

    នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលស្រុកបាណន់បានកោះហៅក្រុមនេះបានចំនួន ០៥ នាក់ ដែលមានមូលដ្ឋាននៅឃុំកន្ទឺ១និងកន្ទឺ២ ស្រុកបាណន់ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាន ហើយតាមការសាកសួរក្រុមនេះបានរៀបរាប់ថាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពួកខ្លួនបានជិះម៉ូតូដើរលេង ក្នុងមូលដ្ឋានពេលយប់ ហើយក៏ជួបគ្នាមានចំនួនច្រើនម៉ូតូ ប៉ុន្តែគ្មានគោលបំណង ឬសកម្មភាព មិនល្អណាមួយនោះទេ ដែលការជិះម៉ូតូជុំគ្នាច្រើននេះ មានអ្នកថតរូបជាវីដេអូ ហើយយកទៅបង្ហោះក្នុងបណ្តាញសង្គមនិងបន្តបន្ទាប់ ត្រូវបានផេកហ្វេសប៊ុកខាងលើ យកទៅបង្ហោះដាក់ភ្លេងដាក់ចំរៀងបន្ថែមទៀត ក្នុង TikTok ដែលការពិតពួកខ្លួនមិនដែលស្គាល់ម្ចាស់ផេកហ្វេស ប៊ុកឈ្មោះ «RÓBíG-រ៉ូប៊ីក» នោះទេ។

    ទោះបីមិនទាន់មានសកម្មភាពល្មើសច្បាប់ណាមួយក៏ដោយ ពេលនេះសមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែ នាំកុំឱ្យក្រុមនេះ មានសកម្មភាពណាមួយដែលនាំឱ្យមានការភ័យខ្លាចពីមហាជនក្នុងមូលដ្ឋាន និងបន្តតាមដានសកម្មភាពរបស់ពួកគេបន្តទៀតមុនពេលឱ្យអាណាព្យាបាលមកធានាយកទៅមូលដ្ឋានវិញ ដូច្នេះ (ក្រុមឥន្ទ្រីស្លាបដែកពួកកន្ទឺ២) ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណច្បាស់អស់ហើយ។

    ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងសូមអរគុណចំពោះមហាជនទូទៅដែល តែងផ្តល់នូវព័ត៌មានទាន់ពេលវេលា ចំពោះសកម្មភាពអសន្តិសុខណាមួយ កើតមានក្នុងមូលដ្ឋានក៏ដូចលេចឡើងក្នុងបណ្តាញសង្គម មកសមត្ថកិច្ចនគរបាលយើង ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវបានទាន់ពេលវេលា៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay