ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ត្រូវបានលែងចូលទន្លេសាបវិញ

    BY Khmernote Media February 8, 2024
    ត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ត្រូវបានលែងចូលទន្លេសាបវិញ

    ខេត្តកណ្តាល៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ ដែលបានលែងត្រីរាជ ១ក្បាល ទម្ងន់ ១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញា ខេត្តកណ្តាល។

    សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត ៕

    ប្រភព៖ រដ្ឋបាលជលផល Fisheries Administration

    Share This Post:
    MPO4D jitutoto mpo4d Mpoplay