អន្តរជាតិ

វៀតណាមត្រៀមបង្ហោះ Drone ចំនួន២,០២៤គ្រឿង​បង្កើតជារូបភាពស្អាតៗនៅលើអាកាសដើម្បីអបអរក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ

BY
Pheakdey
February 8, 2024

វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដូចគ្នាជាមួយនឹងប្រទេសចិនដែរ ពោលគឺការរៀបចំសែននឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ខណៈថ្ងៃឆ្លងចូលឆ្នាំថ្មីគឺត្រូវចំថ្ងៃសៅរ៍ទី ១០ ចុងសប្តាហ៍នេះហើយ។ ដើម្បីអបអរពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ អាជ្ញាធវៀតណាមត្រៀមនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ចំនួន ២,០២៤ គ្រឿង ដើម្បីបង្ហោះឡើងទៅលើអាកាសនៅពេលយប់និងផ្គុំឲ្យចេញរូបភាពផ្សេងៗសម្រាប់ឲ្យពលរដ្ឋខ្លួននាំគ្នាទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា តាមគម្រោងគឺការបង្ហោះ​ Drone រាប់ពាន់គ្រឿងនេះនឹងត្រូវរៀបចំឡើងនៅតំបន់ West Lake ក្នុងសង្កាត់ Tay Ho នៃទីក្រុងហាណូយ ខណៈរូបភាពដែលនឹងលេចឡើងនៅលើអាកាសនោះគឺសុទ្ធតែជារូបសំណាងឲ្យពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនិងនិមិត្តសញ្ញាតំណាងឲ្យទីក្រុងហាណូយ។ លោកអ្នកអាចទស្សនារូបភាពស្អាតៗទាំងនោះដែលគេថតបាននៅក្នុងថ្ងៃសមបង្ហោះ Drone របស់អាជ្ញាធរវៀតណាមដូចខាងក្រោមនេះ៖ 

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: