មនុស្ស ១១នាក់បានបាត់បង់ជីវិត និង ១១០នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន
- BY
- Pheakdey
- February 9, 2024
ហ្វីលីពីន៖ តួលេខអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ដីនៅប្រទេសហ្វីលីពីនបានបន្តកើនឡើងរហូតដល់ ១១០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងពីយប់ថ្ងៃអង្គារ ទី៦ ម្លេះ នៅក្នុងក្រុង Maco ខេត្ត Davao de Oro ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

យ៉ាងណាក្តី ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនមិនអាចទទួលបានតួលេខជនរងគ្រោះជាក់លាក់នោះទេ ដ្បិតគេមិនបានដឹងច្បាស់ថាក្នុងពេលបាក់ដីនោះមានមនុស្សប៉ុន្មាននាក់កំពុងនៅតំបន់កើតហេតុនោះទេ។ ប្រភពខាងលើបានបន្តថា ក្រោយបើកប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះក្នុងរយៈពេល ២ថ្ងៃមកនេះ អាជ្ញាធហ្វីលីពីនបានរកឃើញមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១១នាក់ និង ១១០នាក់កំពុងតែបាត់ខ្លួន។ គួរកត់សម្គាល់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតអ្នកដែលកំពុងបាត់ខ្លួនទាំង ១១០នាក់នោះហាក់មានសង្ឃឹមនៅរស់រានមានជីវិតតិចតួចណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






