ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសដាច់ខាតការបើកអាជីវកម្មឆ្នោតឡូតូ និងល្បែងផ្សងសំណាង ទោះបីស្របច្បាប់ និងមិនស្របច្បាប់

    BY Khmernote Media February 12, 2024
    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសដាច់ខាតការបើកអាជីវកម្មឆ្នោតឡូតូ និងល្បែងផ្សងសំណាង ទោះបីស្របច្បាប់ និងមិនស្របច្បាប់

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

    ដើម្បីថែរក្សាបានសន្តិសុខ សុវត្ថិភាព និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

    ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬបញ្ចប់ការផ្ដល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាប​នូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ៕

    ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay