ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល រកឃើញជំងឺMpox ដែលជាករណីទី១០ លើបុរសម្នាក់ នៅខណ្ឌដង្កោ

    BY Khmernote Media February 13, 2024
    ក្រសួងសុខាភិបាល រកឃើញជំងឺMpox ដែលជាករណីទី១០ លើបុរសម្នាក់ នៅខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox)(ឈ្មោះដើម ជំងឺអុតស្វា) ករណីទី១០។

    យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានី ភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ីមផកដែលបានរកឃើញសរុបមាន ចំនួន ១០ករណី។

    ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអ៊ីមផកនៅព្រះរាជាណាចក្រកម្ពុជា យើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ីមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។

    អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ីមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay