ព័ត៌មានជាតិ

«តំបន់ទេទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅកម្ពុជា ដែលមានទឹកពុះក្តៅរហូតដល់ ៧០អង្សារសេ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

BY
Khmernote Media
February 13, 2024

ខេត្តកំពុងស្ពឺ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីទីតាំងមួយ ដែលមានឈ្មោះថា​ «ទេទឹកពុះ» ទីតាំងនេះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា មានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

«តំបន់ទេទឹកពុះ»នេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះ ហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។

ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម៕ ទីតាំង៖ https://maps.app.goo.gl/D21dJz6xDg7n2zca8?g_st=ic​

ប្រភព៖​ 𝐕𝐞𝐢 𝐒𝐚𝐦𝐧𝐚𝐧𝐠 ​

Share This Post: