ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមផ្លិត! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅខេត្តមួយចំនួន អាចកើនកម្ដៅអតិបរមាដល់ ៣៧អង្សាសេ

    BY Khmernote Media February 15, 2024
    ត្រៀមផ្លិត! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅខេត្តមួយចំនួន អាចកើនកម្ដៅអតិបរមាដល់ ៣៧អង្សាសេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

    ជ្រលងសម្ពាធទាប និងខ្យល់មូសុងឦសានមានឥទ្ធិពលនិងបក់ខ្សោយមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤៖

    ១-តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៧°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-០,៧៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay