កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងឆ្នោតអេឡិកត្រូនិកចំនួន ៣៧ទីតាំង និងធ្វើកិច្ចសន្យាឱ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត
- February 15, 2024
ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ទីតាំងឆ្នោតអេឡិកត្រូនិកចំនួន ៣៧ទីតាំង ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការណែនាំ និងកិច្ចសន្យាឱ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត។

បន្ទាប់ពីទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការបញ្ជាដោយផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការ ធ្វើការត្រួតពិនិត្យទីតាំងលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ( ឡូតូ) គ្រប់ប្រភេទ ទាំង០៨ក្រុង ស្រុក សរុបមានចំនួន៣៧ ទីតាំង (មានអាជ្ញាប័ណ្ណ) កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការណែនាំ ធ្វើកិច្ចសន្យាឲ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត។
ក្នុងនោះក្រុងព្រះវិហារ ០៣ទីតាំង ស្រុកត្បែងមានជ័យ ០២ទីតាំង ស្រុកឆែប ០៤ទីតាំង ស្រុកជ័យសែន១១ទីតាំង ស្រុករវៀង ០២ទីតាំង ស្រុកសង្គមថ្មី ០២ទីតាំង ស្រុកគូលែន :មានចំនួន០៦ទីតាំង និងស្រុកជាំក្សាន្ត ចំនួន០៧ទីតាំង ៕








ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ
- Share This Post:






